캄보디아어 운전면허 용어 설명 자료


외국인 운전면허시험 응시자를 위한 도로교통 및 운전에 대한 용어 해설집

តំបន់គែមផ្លូវ តំបន់នៅគែមផ្លូវ ដែលត្រូវបានសម្គាល់ព្រំដែនដោយសញ្ញាសុវត្ថិភាព ដើម្បីការពារសុវត្ថិភាពរបស់អ្នកថ្មើរជើង នៅលើផ្លូវដែលមិនមានបែងចែក ផ្លូវអ្នកថ្មើរជើង និងផ្លូវរថយន្ត ។ 
ទោចក្រយានយន្ត យានយន្តដែលមានកង់ពីរ ឬយានយន្តកង់ពីរដែលមានភ្ជាប់រទេះ ដែលត្រូវបានបង្កើតឡើង ដើម្បីដឹកមនុស្សពីម្នាក់ទៅពីរនាក់ ។ 
ការធ្វើដំណើរទាំងពីរទិស បំណែងចែកការធ្វើដំណើរទូទៅ
ចំណែកផ្លូវបង្កើនល្បឿន ចំណែកផ្លូវសម្រាប់បន្ថែមល្បឿន ឲ្យបានគ្រប់គ្រាន់ ដើម្បីអាចបើកចូលផ្លូវធំ ដោយសុវត្ថិភាព 
ចម្ងាយដែលអាចមើលឃើញ ចម្ងាយចរដែលអាចមើលឃើញដោយអ្នកបើកបរ
អត្រាឆ្លងកាត់នៃពន្លឺដែលអាចមើលឃើញ អត្រាដែលពន្លឺអាចឆ្លងកាត់ ក្រោយពេលស្រោបកញ្ចក់រួច 
ចំណែកផ្លូវនៅចិញ្ចើមផ្លូវ ចំណែកផ្លូវនៅខាងក្រៅនៃចំណែកផ្លូវសម្រាប់រថយន្តបើកបរ នៃផ្លូវរហ័ស
ចំណុចប្រសព្វនឹងផ្លូវដែក តំបន់ដែលផ្ទៃផ្លូវប្រសព្វនឹងផ្លូវដែក 
ច្បាប់គ្រប់គ្រងម៉ាស៊ីនសំណង់ ច្បាប់ ដែលកំហិតការអនុញ្ញាត និងកំហិតចំនុចចាំបាច់ ទាក់ទងនឹងការចុះបញ្ជី ពិនិត្យ និងទ្រទ្រង់របស់ម៉ាស៊ីនសំណង់​និងដើម្បីលើកកម្ពស់ការប្រើប្រាស់ម៉ាស៊ីននៅក្នុងសំណង់ 
ប័ណ្ណបើកបរសម្រាប់អ្នកបើកបរម៉ាស៊ីនសំណង់ ប័ណ្ណបើកបរ ដែលអ្នកបើកបរត្រូវមានដើម្បីបើកម៉ាស៊ីនសំណង់ 
សញ្ញាព្រមាន ផ្លាកសញ្ញាផ្សេងៗ ដែលត្រូវបានប្រើសម្រាប់ផ្តល់ដំណឹងអំពីគ្រោះថ្នាក់ដែលកំពុងមាន ឬអាចកើតមាន នៅលើផ្លូវថ្នល់ 
ភ្លើងប្រកាសអាសន្ន ភ្លើងពិសេសដូចជាភ្លើងបៃតង និងលឿង ដែលត្រូវបានដំឡើងនៅរថយន្តបន្ទាន់ ដើម្បីព្រមានអំពីគ្រោះថ្នាក់
ឧបកបរណ៍ប្រកាសអាសន្ន ឧបករណ៍ប្រកាសអាសន្នអំពីឧប្បទ្ទវហេតុ ឬអគ្គិភ័យ
ស៊ីផ្លេ ឧបករណ៍បន្លឺសម្លេងព្រមាន ដែលបំពាក់លើយានយន្ត
ល្បឿនដែលសន្សំសំចៃប្រេង ល្បឿនដែលធ្វើយានយន្តចំណាយប្រេងតិច ខណៈដែលធ្វើដំណើបានចម្ងាយឆ្ងាយ 
ផ្លូវរហ័ស ផ្លូវដែលត្រូវបានប្រើសម្រាប់តែចរាចរណ៍ល្បឿនលឿន 
ផ្លាកសញ្ញាផ្តល់ដំណឹងថាមានរថយន្តខូច សញ្ញាសុវត្ថិភាពដែលផ្តល់ដំណឹងថាមានរថយន្តខូចនៅខាងមុខ 
សម្ពាធខ្យល់ សម្ពាធខ្យល់នៅក្នុងសំបកកង់ 
ចម្ងាយចរប្រសិទ្ធភាពហ្វ្រាំង ចម្ងាយចរដែលគិតចាប់ពីអ្នកបើកបរជាន់ឈ្នាន់ហ្វ្រាំងក្រោយពេលដឹងគ្រោះថ្នាក់ រហូតដល់ពេលដែលហ្វ្រាំងចាប់ផ្តើមមានប្រសិទ្ធភាព
បញ្ឆេះម៉ាស៊ីនចោល ការដែលបញ្ឆេះម៉ាស៊ីន ប៉ុន្តែរថយន្តមិនធ្វើចលនា
ទួលបន្ថយល្បឿន ទួលដែលត្រូវបានដំឡើងនៅលើផ្លូវ ដើម្បីបង្ខំឲ្យអ្នកបើកបរបន្ថយល្បឿន 
ប្រាក់ពិន័យសណ្តាប់ធ្នាប់ ប្រាក់ពិន័យ សម្រាប់មនុស្សមិនបានបំពេញកាតព្វកិច្ចទៅតាមច្បាប់
ផ្លូវប្រសព្វ តំបន់ដែលអាចមានគ្រោះថ្នាក់រថយន្តបុកគ្នា ដោយសារតែផ្លូវប្រសព្វគ្នាទៅវិញទៅមក
ច្បាប់ពិសេសសម្រាប់ដោះស្រាយគ្រោះថ្នាក់ចរាចរណ៍ ច្បាប់ដែលកំនត់ករណីពិសេសនៃទោសព្រហ្មទណ្ឌ ដល់អ្នកបើកបរណា ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ ដោយសារតែកំហុសក្នុងការងារ ឬដោយសារកំហុសធ្ងន់ធ្ងរ 
ការឃាត់ខ្លួន ការដែលហាមឃាត់សេរីភាពរបស់អ្នកទោសម្នាក់ ដោយឃុំខ្លួនរយៈពេលលើសពី ១ថ្ងៃ និងក្រោម ៣០ថ្ងៃ 
វិធានការជួយសង្គ្រោះ សកម្មភាពសង្គ្រោះជនរងគ្រោះ ដោយសារតែគ្រោះថ្នាក់ចរាចរណ៍
ប័ណ្ណបើកបរអន្តរជាតិ ប្រព័ន្ធ ដែលអាចឲ្យអ្នកបើកបរដែលទទួលបានប័ណ្ណបើកបររបស់ប្រទេសជាដៃគូ អាចបើកបរនៅបរទេស 
រថយន្តក្រុងតំណ រថយន្តក្រុងដែលត្រូវបានបង្កើតឡើង ដើម្បីដឹកអ្នកដំណើរបានច្រើនជាងរថយន្តក្រុងធម្មតា និងមានតំណនៅកណ្តាលតួរថយន្ត ដើម្បីភាពងាយស្រួលក្នុងការបត់នៅផ្លូវប្រសព្វ 
បង្កើនល្បឿនមួយរំពេច ការដែលបង្កើនល្បឿនមួយរំពេច
ច្បាប់ហ្វ្រាំងមួយរំពេច ការដែលជាន់ហ្វ្រាំងមួយរំពេច
កាច់ចង្កូតខ្លាំង ការដែលកាត់ចង្កូតមួយរំពេច
រថយន្តបន្ទាន់ រថយន្តដែលបើកបរបំពេញកិច្ចការបន្ទាន់ រថយន្តសង្គ្រោះបន្ទាន់ រថយន្តពន្លត់អគ្គីភ័យ រថយន្តប៉ូលីស ដែលបានកំណត់ដោយច្បាប់ចរាចរណ៍ផ្លូវគោក
ឧបករណ៍ប្រាប់ទិស ឧបករណ៍ឬកម្មវិធីដែលជាបង្ហាញផែនទី ឬប្រាប់ផ្លូវដល់អ្នកបើកបរ
ទឹកម៉ាស៊ីន ទឹកដែលប្រើសម្រាប់ធ្វើឲ្យត្រជាក់ម៉ាស៊ីនដែលក្តៅខ្លាំងពេក
ណូស៍អាប់ ការដែលទីប្រជុំទម្ងន់របស់រថយន្តរំកិលទៅខាងមុខ/ Nose Down(ណូស៍អាប់): បាតុភូតនៅពេលដែលច្បាប់ហ្វ្រាំង ដោយសារកម្លាំងចាប់ហ្វ្រាំង ផ្នែកខាងមុខរថយន្តចុះទាប ហើយផ្នែកខាងក្រោយបះឡើង 
តំបន់ការពារមនុស្សចាស់ តំបន់ដែលត្រូវបានបង្កើតឡើងដើម្បីការពារជាពិសេស ដល់ការធ្វើដំណើររបស់មនុស្សចាស់ 
តំបន់ហាមចត កន្លែងដែលមិនអាចចតរថយន្តបាន
កំហិតកម្ពស់ ការហាមឃាត់រថយន្តជាមួយនឹងទំនិញដែលមានក​ម្ពស់ជាងកម្ពស់ដែលបានកំណត់ 
ប័ណ្ណបើកបររថយន្តខ្នាតធំ អ្នកបើកបររថយន្តដឹកអ្នកដំណើរ ឬរថយន្តដឹកទំនិញ ប៉ុន្តែត្រូវតែមានប័ណ្ណបើកបរពិសេស ដើម្បីបើកបរត្រេល័រ និងរែកឃ័រ ។
ផ្លូវ សម្តៅលើផ្លូវដែលរួមទាំងផ្លូវរថយន្ត និងផ្លូវអ្នកថ្មើរជើង 
ច្បាប់ចរាចរណ៍ផ្លូវគោក ច្បាប់ដែលត្រូវបានបង្កើតឡើង ដើម្បីរក្សាសុវត្ថិភាពនិងភាពរលូននៃចរាចរណ៍ តាមរយៈការបង្ការឬលុបបំបាត់គ្រោះថ្នាក់ ឬឧបសគ្គទាំងឡាយ ដែលអាចកើតមាននៅលើផ្លូវ 
វិញ្ញាសារប្រឡងបើកបរលើផ្លូវ វិញ្ញាសារប្រឡងដែលវាយតម្លៃលើសមត្ថភាពបើកបរលើផ្លូវពិត ។
បរិក្ខារសម្រាប់ឆ្លងផ្លូវ បរិក្ខារដែលត្រូវបានដំឡើងឆ្លងកាត់ទទឹងផ្លូវ ដូចជាគំនូសឆ្លងផ្លូវ ស្ពានឆ្លងផ្លូវ 
តំបន់ស្ទាក់ស្ទើរ ស្ថានភាពដែលពិបាកនឹងធ្វើដំណើរទៅមុខ ហើយក៏ពិបាកនឹងឈប់ នៅជិតចំណុចផ្លូវប្រសព្វ នៅពេលដែលភ្លើងសញ្ញាចរាចរណ៍មានពណ៌លឿង 
រែកឃ័រ រថយន្តជួយសង្គ្រោះ
ដែនកំណត់សំណឹក តម្លៃអប្បរមា ដែលសំបកកង់អាចបំពេញមុខងារបានធម្មតា
ការឆ្លងផ្លូវមិនតាមគំនូស ការឆ្លងផ្លូវមិនតាមគំនូសឆ្លងផ្លូវសម្រាប់អ្នកថ្មើរជើង 
ភ្លើងក្រោយ ភ្លើងដែលត្រូវបានដំឡើងនៅខាងក្រោយរថយន្ត
ការលោត នៅពេលបើកបរ នៅកន្លែងដែលមានផ្ទៃផ្លូវមិនល្អ តួរថយន្តលោតផុតពីផ្ទៃដី
ការបើកបរប្រកបដោយការការពារ ការបើកបរដោយប្រុងប្រយ័ត្ន ដើម្បីបង្ការគ្រោះថ្នាក់ដែលអាចកើតមាន
ភ្លើងស៊ីញូ ឧបករណ៍ផ្តល់ដំណឹងអំពីទិសដែលរថយន្តត្រូវធ្វើដំណើរ ។ ភ្លើងផ្លិតភ្លែតៗ
ចំណែកផ្លូវសម្រាប់រថយន្តក្រុង គំនូសផ្លូវសម្រាប់រថយន្តក្រុង ដែលត្រូវបានដំឡើងនៅលើផ្លូវធំ
ភ្លើងផ្លាកលេខ ភ្លើងដែលត្រូវបានដំឡើង ដើម្បីអាចឲ្យឃើញផ្លាកលេខបានច្បាស់ 
ប្រាក់ពិន័យឧក្រិដ្ឋកម្ម ប្រាក់ពិន័យដោយសារឧក្រិដ្ឋកម្ម
ប្រាក់ពិន័យបទល្មើសរដ្ឋបាល ប្រាក់ពិន័យសម្រាប់មនុស្សដែលល្មើសច្បាប់ចរាចរណ៍
ល្បឿនកំណត់ដោយច្បាប់ ល្បឿនដែលត្រូវបានកំណត់ដោយច្បាប់
តំបន់ផ្លូវរួមតូច តំបន់ដែលទទឹងផ្លូវរួមតូច
ផ្លូវអ្នកថ្មើរជើង ផ្លូវសម្រាប់អ្នកថ្មើរជើងធ្វើដំណើរ
ប័ណ្ណបើកបរធម្មតា ប្រភេទមួយនៃប័ណ្ណបើកបរ ដែលផ្តល់ជូនដល់អ្នកបើបកររថយន្ត ដោយយោងទៅតាមច្បាប់ចរាចរណ៍ផ្លូវគោក
ផ្លូវអ្នកថ្មើរជើង ដូចគ្នានឹងផ្លូវអ្នកថ្មើរជើង
ផ្លូវសម្រាប់តែអ្នកថ្មើរជើង ផ្លូវដែលត្រូវបានបង្កើតសម្រាប់តែអ្នកថ្មើរជើងធ្វើដំណើរ
សារធាតុប្រឆាំងកំណក សូលុយស្យុងដែលត្រូវបានលាយ ដើម្បីបន្ទាបចំណុចកករបស់អង្គធាតុរាវ
ប្រអប់ខ្មៅ ឧបករណ៍កត់ត្រាស្វ័យប្រវត្តិ​អំពីការបើកបររថយន្ត
បត់ឆ្វេងដោយមិនមានភ្លើងសញ្ញាបត់ឆ្វេង វិធីដំណើរភ្លើងសញ្ញា ដែលអនុញ្ញាតឲ្យមានការបត់ឆ្វេង ដោយប្រើភ្លើងចរាចរណ៍ទៅត្រង់ ហើយមិនមានសញ្ញាសម្រាប់បត់ឆ្វេង
ភ្លើងអាសន្ន ភ្លើងសម្រាប់ផ្តល់ដំណឹងដល់អ្នកដទៃ នៅពេលមានស្ថានការណ៍បន្ទាន់ 
ភ្លើងអាសន្នផ្លិតភ្លែត ភ្លើងដែលប្រើភ្លើងស៊ីញ៉ូផ្លិតភ្លែត ដើម្បីបង្ហាញភាពអាសន្ន
តំបន់បាំងទាំងបួនទិស មុំនៃតំបន់ដែលអ្នកបើកបរមិនអាចមើលឃើញរថយន្តដែលបើកមក ឬចំណែកផ្លូវ ឬឧបសគ្គ 
ស៊ីរ៉ែន អំពូលដែលមានភ្លើងក្រហម ដើម្បីបញ្ជាក់ពីភាពអាសន្ន 
រថយន្តលេខដៃ រថយន្តដែលអ្នកបើកបរត្រូវតែប្តូរលេខដោយខ្លួនឯង 
បាតុភូតស្បៃទឹក បាតុភូតដែលមានស្បៃទឹកនៅចន្លោះផ្ទៃកង់និងផ្ទៃផ្លូវ ដែលធ្វើឲ្យកម្លាំងកកិតត្រូវបានថយចុះ
សញ្ញាដៃ ការធ្វើសញ្ញាដោយប្រើដៃ ឬដំបូង
តំបន់ខ្សែបន្ទាត់ឈប់ តំបន់ដែលខណ្ឌដោយខ្សែបន្ទាប់ឈប់
តំបន់ល្បឿន តំបន់ដែលអាចបើកលឿនបាន
រង្វិល ស្ថានភាពដែលរថយន្តជាប់ផុងលើផ្លូវព្រិល ឬភក់ ហើយវិលនៅនឹងកន្លែង
រថយន្តដឹកអ្នកដំណើរ រថយន្តដែលត្រូវបានផលិត  ដើម្បីដឹកមនុស្សតិចជាង ៦នាក់
ចំនួនអ្នកជិះ ចំនួនមនុស្សអតបរមា ដែលអាចអង្គុយបាន ដោយមិនមានរបស់រំខាន ដោយគិតថាកៅអីអង្គុយមានទំហំ ៤០សង់ទីម៉ែត្រ×៤០សង់ទីម៉ែត្រ 
រថយន្តដឹកអ្នកដំណើរខ្នាតធំ រថយន្តដែលអាចដឹកមនុស្សនិងទំនិញ
ភ្លើងសញ្ញាចរាចរណ៍ ឧបករណ៍មួយក្នុងចំណោមឧបករណ៍សម្រាប់បង្ហាញស្ថានភាពចរាចរណ៍ តាមរយៈពណ៌ ដើម្បីរក្សាសណ្តាប់សាធារណៈ 
ភ្លើងអ័ព្ទ ជាទូទៅភ្លើងនេះត្រូវបានដំឡើងនៅខាងក្រោមភ្លើងមុខ ហើយត្រូវបានប្រើជាជំនួយដល់ភ្លើងមុខ ហើយវាមានប្រយោជន៍ជាពិសេសនៅពេលដែលមានព្រិលភ្លៀងធ្លាក់ មានអ័ព្ទក្រាស់
ចន្លោះសុវត្ថិភាព ចម្ងាយ ដែលរថយន្តទាំងឡាយត្រូវរក្សាពីរថយន្តខាងមុខ ដើម្បីបង្ការគ្រោះថ្នាក់ចរាចរណ៍
តំបន់សុវត្ថិភាព តំបន់ដែលត្រូវបានការពារ ដែលមានបិទផ្លាកសញ្ញា ដើម្បីសម្រាប់អ្នកថ្មើរជើង​ នៅចំណែកមួយនៃផ្លូវ 
ផ្លាកសញ្ញាសុវត្ថិភាព ផ្លាកសញ្ញាដែលផ្តល់ដំណឹងអំពីសុវត្ថិភាពតាមរយៈពណ៌និងរូបរាង ឬសញ្ញានិងអក្សរ
កម្រិតងងឹត កម្រិតងងឹតដែលផ្តល់ដំណឹងអំពីសុវត្ថិភាពតាមរយៈពណ៌និងរូបរាង ឬសញ្ញានិងអក្សរ
ការបើកជែង ការបើកបរបើកហួសទៅកាត់តាមផ្នែកម្ខាងនៃរថយន្តដទៃ
សញ្ញាអាទិភាព ប្រភេទមួយនៃផ្លាកសញ្ញាចរាចរណ៍
សញ្ញាផ្លូវបែកជាពីរ សញ្ញាដែលផ្តល់ដំណឹងថាផ្លូវមួយដែលបែកជាឆ្វេងស្តាំ ដោយសារតែកោះចរាចរណ៍ 
តំបន់ការពារកុមារ តំបន់ដែលត្រូវបានកំណត់ដោយច្បាប់ចរាចរណ៍ផ្លូវគោក នៅក្នុងតំបន់ ដែលត្រូវបានទទួលស្គាល់ថាចាំបាច់ក្នុងការថែរក្សាកុមារ ដែលធ្វើតាមផ្លូវ នៅក្បែរសាលាមតេយ្យ និងសាលារៀន 
ពោងខ្យល់ ឧបករណ៍ការពារអ្នកបើកបរពីការប៉ះទង្គិចជាមួយនឹងរថយន្ត  នៅពេលរថយន្តបុកគ្នា 
ការបើកបញ្ច្រាសទិស សកម្មភាពបើកបរផ្ទុយពីទិសដៅរបស់ផ្លូវ
ថ្មចិញ្ចើមថ្នល់ ថ្មខណ្ឌ ដែលត្រូវបានដំឡើងភ្ជាប់ទៅនឹងបន្ទាត់ខណ្ឌរវាងផ្លូវរថយន្ត និង ផ្លូវថ្មើរជើង ឬតំបន់ដាំដើមឈើ ដើម្បីសុវត្ថិភាពអ្នកធ្វើដំណើរ បង្ហូរទឹក ដឹកនាំខ្សែភ្នែក ខណ្ឌចែកការប្រើប្រាស់ផ្លូវ ការថែរក្សាផ្លូវ 
ប័ណ្ណបើកបរអនុវត្តន៍ ប័ណ្ណបើកបរដែលត្រូវបានចេញជាបណ្តោះអាសន្ន ដើម្បីអាចឲ្យអនុវត្តការបើកបរលើផ្លូវពិត ក្រោយពីជាប់ការប្រឡងទ្រឹស្តី
ផ្លូវអាទិភាព ផ្លូវដែលចរាចរណ៍ត្រូវបានគ្រប់គ្រង ដោយអ្នកបើកបរអាចបើកបរចូលផ្លូវធំបាន ប៉ុន្តែមិនអាមិនត្រូវរំខានដល់រថយន្តនៅលើផ្លូវធំ 
ផ្លូវរួមគ្នាខាងស្តាំ ផ្លាកសញ្ញាផ្តល់ដំណឹថានឹងមានផ្លូវរួមបញ្ចូលគ្នានៅខាងស្តាំ 
បត់ស្តាំ បត់ទៅខាងស្តាំ
ធានារ៉ាប់រងអ្នកបើកបរ ធានារ៉ាប់រងសម្រាប់តែអ្នកបើកបរ ដែលផ្តល់សំណងការខូចខាត នៅពេលដែលអ្នកជិះ ឬអ្នកបើកបរទទួលរងគ្រោះថ្នាក់ចរាចរណ៍ ដោយចៃដន្យ 
ឧបករណ៍កត់ត្រាការបើកបរ ឧបករណ៍ដែលកត់ត្រាស្ថានភាពបើកបររបស់រថយន្ត
ទោចក្រយានយន្តធុនស្រាល ទោចក្រយាន ដែលដើរដោយម៉ាស៊ីនធុនស្រាល (កម្លាំងក្រោម ៥០ស៊ីស៊ី) ឬដោយម៉ូទ័រ
ការបើកបរក្រោមជាតិស្រវឹង សកម្មភាពបើកបរ ក្រោមអាការៈស្រវឹងស្រា
ទោចក្រយាយន្តធុនធ្ងន់ សំដៅលើយានយន្តដែលមានកង់ពីរ ក្រៅពីរថយន្តពិសេស និងរថយន្តពិសេស ខ្នាតតូច និងមានកម្លាំងម៉ាស៊ីនលើសពី ១២៥ស៊ីស៊ី 
ផ្លូវតូច ផ្លូវដែលមានទទឹងក្រោម ៩ម៉ែត្រ នៅតាមតំបន់គេហដ្ឋានរស់នៅ
អាកាសធាតុមិនល្អ បាតុភូតអាកាសធាតុ ដូចជាទឹកជំនន់ រាំងស្ងួត រលកត្រជាក់ ដែលកើតឡើងខុសពីធម្មតា ដោយសារតែផលផ្ទះកញ្ចក់ 
ឈប់បណ្តោះអាសន្ន អ្នកបើកបររថយន្តបញ្ឈប់រថយន្ត ដោយកង់រថយន្តលែងវិល
រថយន្តលេខអូតូ រថយន្តដែលមានលេខប្តូរស្វ័យប្រវត្តិទៅតាមល្បឿន និងរង្វិលជុំរបស់ម៉ាស៊ីន
ច្បាប់គ្រប់គ្រងរថយន្ត ច្បាប់ដែលកំហិតលើ​ការចុះបញ្ជីរថយន្ត ស្តង់ដារសុវត្ថិភាព ការផ្ទៀងផ្ទាត់សមីខ្លួន កែប្រែចំនុចខ្វះខាត ការពិនិត្យ ដំឡើងឧបករណ៍និងការគ្រប់គ្រងរថយន្ត
ផ្លូវសម្រាប់រថយន្ត ផ្លូវសម្រាប់តែរថយន្តធ្វើដំណើរ
វិញ្ញាប្រឡងនៅនឹងកន្លែង វិញ្ញាសារប្រឡងវាយតម្លៃសមត្ថិភាពបើកបរ នៅក្នុងកន្លែងប្រឡងយកប័ណ្ណបើកបរ 
ជែកណាយហ្វ បាតុភូតដែលកន្ទុយរថយន្តរេចុះឡើង នៅពេលបាត់បង់សមត្ថភាពបញ្ជា
រថយន្តក្រុងបាតទាប រថយន្តក្រុង ដែលត្រូវបានផលិតឲ្យមានបាតទាប ដើម្បីឲ្យជនពិការជិះរទេះរុញ ឡើងជិះរថយន្តបានដោយមានភាពងាយស្រួល 
ភ្លើងមុខ ភ្លើងដែលបំពាក់នៅខាងមុខទោចក្រយាន  ដើម្បីអាចមើលឃើញនៅពេលយប់ 
ភ្លើងលោត ភ្លើងសញ្ញាចរាចរណ៍លោតភ្លើងរហូត
ផ្ទៃកកិត ផ្ទៃដែលសំបកកង់ប៉ះនឹងផ្លូវ
ការពិនិត្យកាយសម្បទារតាមកាលកំណត់ ការពិនិត្យដែលត្រូវបានធ្វើឡើងជាទៀងទាត់ សម្រាប់វាយតម្លៃកាយសម្បទាររបស់អ្នកដែលមានកាន់ប័ណ្ណបើកបរ 
បើកបរល្បឿនថេរ ការបើកបរដោយរក្សាល្បឿនជាក់លាក់មួយ
ចម្ងាយឈប់ ចម្ងាយដែលគិតចាប់ពីអ្នកបើកបរដឹងពីស្ថានភាពត្រូវឈប់ រហូតដល់ពេលដែលរថយន្តឈប់នៅនឹង ។ វាជាផលបូកនៃចម្ងាយប្រសិទ្ធភាពហ្វ្រាំង និងចម្ងាយចាប់ហ្វ្រាំង
ខ្សែបន្ទាត់ឈប់ ខ្សែបន្ទាត់លើផ្លូវដែលរថយន្តត្រូវតែឈប់ នៅពេលភ្លើងក្រហម
ឈប់រថយន្ត ការឈប់រថយន្ត
ប័ណ្ណបើកបរប្រភេទទី២ ប័ណ្ណបើកបរធម្មតា ប័ណ្ណបើកបររថយន្តខ្នាតតូច ប័ណ្ណបើកបរទោចក្រយានយន្តធុនធ្ងន់
ចម្ងាយចាប់ហ្វ្រាំង ចម្ងាយដែលគិតចាប់ពីហ្វ្រាំងមានប្រសិទ្ធភាព រហូតដល់ពេលដែលរថយន្តឈប់នៅនឹង 
ភ្លើងហ្វ្រាំង ភ្លើងក្រោយពណ៌ក្រហម ដែលភ្លឺនៅពេលដែលជាន់ហ្វ្រាំង ដើម្បីប្រាប់ដល់រថយន្តខាងក្រោយថាកំពុងជាន់ហ្វ្រាំង
ល្បឿនកំណត់ ល្បឿនលឿនបំផុតដែលត្រូវបានអនុញ្ញាត
កម្រិតនៃការកាច់ចង្កូត កម្រិតនៃការកាច់ចង្កូត
កន្លែងសម្រាកពេលងងុយ កន្លែងដែលត្រូវបានបង្កើតឡើង ដើម្បីឲ្យអ្នកបើកបរឈប់សម្រាក 
ធានារ៉ាប់រងបណ្តុំ រួមានដូចជា ធានារ៉ាប់រងទំនួលខុសត្រូវ (សំណងការខូតខាតដល់ភាគី១) សំណងការខូចខាតដល់ភាគី២ សំណងការខូចខាតរបស់ដល់ភាគី គ្រោះថ្នាក់ដល់រាងកាយខ្លួនឯង ខូចខាតរថយន្តខ្លួនឯង​
សញ្ញាបត់ឆ្វេងស្តាំ ផ្លាកសញ្ញាអាចបត់ឆ្វេងស្តាំក្នុងពេលតែមួយ
ខ្សែក្រវ៉ាត់សុវត្ថិភាព ឧបករណ៍ដែលត្រូវបានតំឡើងនៅកៅអីដើម្បីការពារអ្នកជិះពីការបុកទង្គិច នៅពេលកំពុងបើកបរ 
ខ្សែនាំផ្លូវខាងឆ្វេង ខ្សែដឹកនាំឲ្យចរាចរណ៍ទៅខាងឆ្វេង 
ធ្វើដំណើរខាងឆ្វេង ខ្សែដឹកនាំឲ្យចរាចរណ៍ទៅខាងស្តាំ
ផ្លូវរួមគ្នាខាងឆ្វេង ផ្លូវរួមគ្នាខាងឆ្វេង
ហាមបត់ឆ្វេង សញ្ញាហាមបត់ឆ្វេង ដើម្បីសំរួលដល់លំហូរចរាចរណ៍
ហាមចតឬឈប់រថយន្ត សញ្ញាហាមចតឬឈប់រថយន្ត
ចតរថយន្ត ការឈប់យានជំនិះ
កម្ពស់នៃទីប្រជុំទម្ងន់ កម្ពស់ពីផ្ទៃផ្លូវដល់ទីប្រជុំទម្ងន់ 
របាំងពុះទ្រូងផ្លូវ របាំង ដើម្បីពុះចែកផ្លូវដែលមានចរាចរណ៍ទៅវិញទៅមក 
គំនូសកណ្តាល របាំងពុះផ្លូវ រឺខ្សែដែលដែលសម្គាល់ដោយខ្សែលឿងដាច់ ឬជាប់គូសនៅលើផ្លូវ ដើម្បីបែងចែកឲ្យបានច្បាស់នូវទិសដៅចរាចរណ៍ 
ការកាត់ក្តីដោយសង្ខេប ការកាត់ក្តីក្រៅផ្លូវការលើឧក្រិដ្ឋកម្មកម្រិតស្រាល 
បាតុភូតបំបាំងខ្លួន បាតុភូតដែលអ្នកបើកបរមិនអាចមើលឃើញរបស់នៅកណ្តាលផ្លូវ នៅពេលដែលចាំងភ្លើងរបស់រថយន្តដែលមកពីផ្ទុយគ្នា 
រថយន្តសម រថយន្តរាងសម ប្រើដើម្បីលើកដាក់ទំនិញ
ហាមទៅត្រង់ សញ្ញាហាមទៅត្រង់
ចន្លោះរវាងរថយន្ត ចម្ងាយពីគូថរថយន្តខាងមុខ ដល់ក្បាលរថយន្តខាងក្រោយ
ឧបករណ៍របាំងផ្លូវ ឧបករណ៍សម្រាប់ហាមឃាត់ការបើកចូលផ្លូវដែលប្រសព្វនឹងផ្លូវដែក
ផ្លូវ ផ្លូវដែលយានជំនិះគ្រប់ប្រភេទអាចប្រើប្រាស់បាន 
ចំណែកផ្លូវ តំបន់ដែលត្រូវបានខណ្ឌចែកដោយខ្សែគំនូសផ្លូវ ដើម្បីឲ្យយន្តជំនិះធ្វើដំនើរតាមក្រោយគ្នា 
យានជំនិះ យានដែលអាចបើកបរធ្វើដំណើរលើផ្លូវដូចជារថយន្ត រទេះសេះឬគោ ម៉ាស៊ីនសំណង់ ទោចក្រយានយន្តធុនធ្ងន់ ទោចក្រយាន និងយានដែលមិនដើរដោយកម្លាំងមនុស្សផ្សេងទៀត
ភ្លើងចំហៀង ភ្លើងដែលត្រូវបានបំពាក់នៅខាងមុខរថយន្ត ដើម្បីបង្ហាញពីអត្ថិភាពនៃរថយន្ត និងទំហំទទឹងនៃរថយន្ត 
ធានារ៉ាប់រងទំនួលខុសត្រូវ ធានារ៉ាប់ដែលតម្រូវឲ្យចុះ ដោយច្បាប់ ដើម្បីសំណងអប្បរមា ដល់ជនរងគ្រោះដោយសារហេតុការណ៍អាក្រក់ណាមួយ 
ចំណុចប្រសព្វនឹងផ្លូវដែក ចំណុចប្រសព្វនឹងផ្លូវដែក
ល្បឿនអតិបរមា ល្បឿនលឿនបំផុតដែលត្រូវបានអនុញ្ញាត នៅលើផ្លូវស្មើត្រង់
ល្បឿនអប្បរមា ល្បឿនយឺតបំផុតដែលត្រូវបានអនុញ្ញាត នៅលើផ្លូវស្មើត្រង់
បុកពីក្រោយ រថយន្តឬរថភ្លើងបុកគូថគ្នា
ចម្ងាយរវាងអ័ក្ស ចម្ងាយរវាងចំណុចកណ្តាលនៃកង់មុខ និងកង់ក្រោយ
រទេះភ្ជាប់ចំហៀងទោចក្រយានឬទោច្រយានយន្ត រទេះភ្ជាប់ចំហៀងទោចក្រយានឬទោច្រយានយន្ត
កម្លាំងសង្កត់នៃសំបកកង់ កម្លាំងសង្កត់នៃសំបកកង់
ប័ណ្ណបើកបរពិសេស បើកបរដែលអ្នកបើកបរអាចបើកត្រេល័រ
រថយន្តពិសេស រថយន្តដែលមានគ្រោងពិសេស
ស្រោបកញ្ចក់ ការស្រោបន្ទះស្បៃលើកញ្ចក់ ដើម្បីការពារជីវភាពផ្ទាល់ខ្លួននិងកាត់បន្ថយការចាំងពន្លឺ និងទប់ស្កាត់កាំរស្មីស្វាយអុលត្រា
បាតុភូតហ្វ្រាំងអត់ដំណើរការ បាតុភូតដែលហ្វ្រាំងមិនមានប្រសិទ្ធភាពនៅពេលជាន់ហ្វ្រាំង ខណៈពេលកំពុងធ្វើដំណើរក្នុងល្បឿនលឿន 
ឧបករណ៍ប្រកាសអាសន្នអគ្គីភ័យ ឧបករណ៍ដែលផ្គុំពីផ្លាកសញ្ញា ឧបករណ៍បញ្ជូនសញ្ញា ឧបករណ៍បន្លឺសម្លេង ដើម្បីផ្តល់អំពីអគី្គភ័យដែលកើតឡើង 
ផ្លូវរង្វង់មូល ប្រភេទមួយនៃផ្លូវប្រសព្វ
គំនូសឆ្លងផ្លូវសម្រាប់អ្នកថ្មើរជើង កន្លែងដែលមានផ្លាកសញ្ញាឬគំនូសសម្រាប់អ្នកថ្មើរជើងឆ្លងផ្លូវ ដោយយោងទៅតាមច្បាប់ចរាចរណ៍ផ្លូវគោក 
កញ្ចក់មើលក្រោយ  កញ្ចក់ដែលដំឡើងនៅខាងក្រៅផ្នែកខាងក្រោយនៃរថយន្ត ដើម្បីអាចឲ្យអ្នកបើកបរមើលក្រោយឃើញ